Home / ព័ត៌មានទូទៅ / ពិធីសំណេះសំណាលជាមួយបេក្ខជន ដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តព្រះសីហនុ ឆ្នាំ២០១៦

ពិធីសំណេះសំណាលជាមួយបេក្ខជន ដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តព្រះសីហនុ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖  ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ  ឯកឧត្តម យន្ត មីន អភិបាល  នៃគណ:អភិបាលខេត្ត
ព្រះសីហនុ   បានអញ្ជើញចូលរួមជាគណៈធិបតី  ក្នុងកម្មពិធីសំណេះសំណាល ជាមួយបេក្ខជន ដែលបានប្រលងជាប់
សញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ  សម័យប្រឡង  ២២-សីហា-២០១៦  ក្រោមអធិបតីភាព  ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
នាយឧត្តមសេនីយ៍  ប៉ុល  សារឿន
   អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ  និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះ
ជួយខេត្តព្រះសីហនុ រួមជាមួយគណៈប្រតិភូមកក្រសួង មន្ទីរ-អង្គភាពនានា។

នៅឆ្នាំសិក្សា២០១៦នេះ ក្នុងខេត្តព្រះសីហនុ  មានបេក្ខជនប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិចំនួន ៦២.១៨% ដែលជា លទ្ធផលគួរជាទីមោទន។

នៅក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងឯកឧត្តម យន្ត មីន  បានផ្តល់រង្វាន់លើកទឹកចិត្តដល់ បេក្ខជនប្រឡងជាប់ទាំងអស់មានដូចជា៖
– និទ្ទេសA : ទទួលបានកុំព្យូទ័រយួរដៃ Dell ១កំប្លេ ម៉ូឌឹម ១គ្រឿង Flash 8G ១គ្រឿង
– និទ្ទេសB : ម្នាក់ៗទទួលបានថវិកាចំនួន ២០០.០០០រៀល
– និទ្ទេសC : ម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល
– និទ្ទេសD និងE: ម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល
ព្រមទាំងលោកនាយកសាលាទាំងអស់ លោកគ្រូ អ្នកគ្រូក៏ទទួលបានថវិកាលើកទឹកចិត្តមួយ ចំនួនផងដែរ ។

ឋិតនៅក្នុងឱកាសដ៏មានន័យនេះ  គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានចូលរួមពិសារភោជនីយអាហាររួមគ្នា
ជាមួយបេក្ខជន និងរាំលេងកំសាន្តទាំងអស់គ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង៕ TR

e1

e2

e3

e4

e5

e6

e7

e8

e9

e10

e11

e12

e13

e14

e15