រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោកឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម ៖
១.មតិបើកកិច្ចប្រជុំ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
២.របាយការណ៍របស់ ឯកឧត្តម លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធាន អនុគណៈកម្មការពាក់ព័ន្ធ ស្តីពីវឌ្ឍនភាព នៃការរៀបចំរបស់អនុគណៈកម្មការនីមួយៗ
៣.ការចូលរួមមតិយោបល់របស់អង្គប្រជុំ
៤.មតិបូកសរុប និងដឹកនាំកិច្ចប្រជុំដោយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។