ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងលោកស្រី ហៀក ហុីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញរបស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តព្រះសីហនុ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។