Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៦ របស់ រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៦ របស់ រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ច ប្រជុំបូកសរុបលទ្ធផល
ការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម
យន្ត មីន
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងចូលរួមជាគណៈអធិបតីពីលោក-លោកស្រី អភិបាលរងខេត្ត
ព្រមទាំងលោក-លោកស្រី ប្រធានពីមន្ទីរ-អង្គភាព និងស្ថាប័ននានា ទូទាំងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយទៅដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពនានាទាំងអស់
ក្នុងខេត្តព្រះសីហនុ អោយបានជ្រាបថា យោងទៅតាមលិខិតលេខ ៣៤៣/១៤ ស.ជ.ណ ចុះថ្ងៃទី២២ ខែសីហា
ឆ្នាំ២០១៦ ស្តីពីប្រតិទិនការផ្តល់របាយការណ៍មករដ្ឋបាលខេត្ត ដោយបញ្ជាក់ជូនថា ការបញ្ជូននូវឯកសារបូកសរុប
ការងារត្រូវបានចែកជា៤ សំខាន់ៗ គឺ៖
-របាយការណ៍ប្រចាំខែនីមួយៗ សូមផ្ញើឯកសារមកកាន់រដ្ឋបាលខេត្តឲ្យបានមុន និងត្រឹមថ្ងៃទី២០ នៃខែនីមួយៗ។
-របាយការណ៍ត្រីមាស សម្រាប់ត្រីមាសទី១ និង ត្រីមាសទី៣ សូមផ្ញើឯកសារមកកាន់រដ្ឋបាលខេត្តឲ្យបានមុន និងត្រឹម
ថ្ងៃទី២០ នៃខែ សម្រាប់ត្រីមាសទី២ និងត្រីមាសទី៤ ពុំចាំបាច់ឡើយ។
-របាយការណ៍ប្រចាំឆមាស សម្រាប់ឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា សូមផ្ញើឯកសារមកកាន់រដ្ឋបាលខេត្តឲ្យ
បានមុន និងត្រឹមថ្ងៃទី២០ នៃខែមិថុនា សម្រាប់ឆមាសទី២ ពុំចាំបាច់ឡើយ។
-របាយការណ៍ប្រចាំឆ្នាំ សូមផ្ញើឯកសារមកកាន់រដ្ឋបាលខេត្ត ឲ្យបានមុន និងត្រឹមថ្ងៃទី២០ នៃខែឆ្នូ។

មន្ទីរសុខាភិបាលខេត្ត ក៏បានកិច្ចផ្សព្វផ្សាយអំពីជំងឺហ្ស៊ីកា ជាប្រភេទជំងឺឆ្លងដែលបង្កដោយពពួកវីរុស Zika ហើយ
ភ្នាក់ងារចម្លងមេរោគនេះ គឺជាប្រភេទមូសខ្លា។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានលើកពីគោលការណ៍ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល“។ បន្ថែមពីលើនោះ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើមួយចំនួន ដូចជា៖

  • ស្នើសុំអោយមន្រ្តីទាំងអស់ខិតខំប្រឹងប្រែង និងកែប្រែ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ
  • ស្នើអោយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នានា សូមទប់ស្កាត់ និងបញ្ឃប់ការលុបអូរ លុបលូ ការធ្វើផ្ទះលើរំលោភលើ
    ចំណីផ្លូវ
  • បញ្ជាក់អំពីផលប្រយោជន៍នៅតំបន់ក្បាលឆាយ ដែលជាតំបន់ទឹកសម្រាប់ការប្រើប្រាស់របស់ជាពលរដ្ឋនៅទូទាំងក្រុង
    ព្រះសីហនុទាំងមូល
  • សូមអោយមន្ត្រីចូលរួមជាដាច់ខាតនៅចំណាត់ការការពារដំបន់ដីក្បាលឆាយ
  • ចំពោះបញ្ហាតំបន់ដីពយម៉ាចូវ សូមរដ្ឋបាលគ្រប់លំដាប់ថ្នាក់ការពារកុំអនុញ្ញាតឲ្យមានការសាងសង សូមរក្សានូវ
    សន្តិសុខថេរភាព
  • សូមឲ្យសាលាក្រុង ស្រុក និងមន្ទីរ-អង្គភាពនានា ចូលរួមបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចូលរួមរៀបចំ
    សោភ័ណភាព និងចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រនាពេលខាងមុខ
  • សូមអោយមន្ទីរ-អង្គភាពពាក់ព័ន្ធ ជួយផ្សព្វផ្សាយ និងសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ
    ដូចជាការរៀបចំបន្ទប់នៅផ្ទះផ្ទាល់ខ្លួនសម្រាប់ជួលជាដើម សម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រ
  • សូមអោយក្រុង ស្រុក ទប់ស្កាត់នូវការប្រមូលផ្តុំការរៀបចំធ្វើបាតុកម្ម ឬកូតកម្មនានា ត្រូវហាមជាដាច់ខាត។ សម្បត្តិ

a1

a2

a3

a4

a5

a6

a7

a8