នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពឈូសកាយខ្សាច់ ដើម្បីចាក់ទប់គល់ស្ងាវ និងលុបជង្ហុកដែលច្រោះដាច់ដោយទឹកភ្លៀងនៅតាមបណ្តោយឆ្នេរអូរត្រេះ កុំឱ្យបាក់រលំចូលសមុទ្រដោយសាររលកបោកបក់នាំយកខ្សាច់ហូរចូលទៅសមុទ្រ ហើយធ្វើឱ្យគល់ស្ងាវឬសឡើងលើប្រឈមនឹងខ្យល់បោកបក់រលំចូលទៅសមុទ្រ។