រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពដែលជាសមាជិកសមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឍឆ្នាំ២០២៣ ដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា កិច្ចប្រជុំនាពេលនេះផ្តោតសំខាន់លើជំពូក៦១ និង២១ ដើម្បីបែងចែកថវិកាសម្រាប់ការអភិវឌ្ឍខេត្ត ដោយបានចាត់អាទិភាព គម្រោងអភិវឌ្ឍនៅតាមឃុំសង្កាត់ទូទាំងខេត្ត។ ចំពោះគម្រោងអភិវឌ្ឍនេះ ក៏ត្រូវគិតគូរលើផ្នែកសេវាសង្គម និងគណនេយ្យភាពសង្គមមានដូចជា វិស័យអប់រំ សុខាភិបាលជាដើម ដោយរួមគ្នាគាំទ្រលើកទឹកចិត្តក្នុងការចូលរួមប្រឡងប្រណាំងនៅឆ្នាំខាងមុខ៕