សាលាខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ
អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមដឹកនាំ កិច្ចប្រជុំ តាមរយៈវីដេអូ
ផ្សាយផ្ទាល់ពីវិមានសន្តិភាព រាជធានីភ្នំពេញ និងមានសមាសភាពការអញ្ជើញចូលរួមពីសំណាក់លោកស្នងការ
មេបញ្ជាការកងរាជអវុធហត្ថ រួមទាំងមន្រ្តីពាក់ព័ន្ធនានាផងដែរ។
របៀបវារៈ នៃកិច្ចប្រជុំថ្ងៃនេះ រួមមាន ៖១)-សេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១
មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២)-ឯកសារគោល នយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ
២០១៦-២០២០។ ៣)-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិ
ប្បញ្ញត្តិលើ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ” ។ សម្បត្តិ