នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ ធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ត្រូវបានយកទៅដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ។
សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន លើកកម្ពស់សោភ័ណភាព និងទីក្រុងស្អាត ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ។