រសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្ទឹងហាវចំនួន២រូប ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក មេឃុំ ស្មៀនឃុំ។
តាមប្រកាសលេខ ៥១៤៩ប្រក ស្តីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ២រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ៖
១.សម្រេចតែងតាំង លោក អ៉ឹង សុវណ្ណារ័ត្ន ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ
២.លោក កុយ សាម៉ាឌី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ។