ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសនោះដែរ លោក ឯម ភាព អភិបាលរងខេត្ត បានមានប្រសាស៍ថា កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសមាហរណកម្មបង្ខិតសេវាមកកាន់តែជិតងាយស្រួលក្នុងការគ្រប់ និងផ្តល់សវាជូនប្រជាពលរដ្ឋ។
ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំចំនួន ២ ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្ត្រីនៅថ្នាក់ក្រោមជាតិ សេចក្តីផ្សព្វផ្សាយទី១ គឺផ្តោតសំខាន់លើសេចក្តីណែនាំលេខ ៤៣០៧/២២មស. សណន ស្តីពីនិតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ។
ខ្លឹមសារទី២ គឺទាក់ទងទៅនឹងសេចក្តីណែនាំស្តីពីគោលការណ៍ បែបបទ នីតិវិធីនៃការគ្រប់គ្រងបុគ្គលិក រដ្ឋបាលខេត្ត ក្រុង ស្រុក កិច្ចប្រជុំរបស់យើងនឹងធ្វើបទបង្ហាញជូនដល់បងប្អូនមន្ត្រីរាជការ ។
ឯកឧត្តមបន្តទៀតថា រម្លឹកអំពីសេចក្តីណែនាំស្តីពីការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលកន្លងមកក្នុងខែមិថុនា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចុះស្វែងយល់ក៏ដូចជាប្រមូលធាតុចូលពីខេត្តចំនួន ៤ កំពង់ស្ពឺ កែប កំពត និងខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ ការចាត់តាំងអនុវត្តកិច្ចការនេះ ឫសេចក្តីណែនាំនេះកន្លងមក ផ្តើមពីធាតុចូលនេះនៅខេត្តទាំង៤នេះហើយ ឯកឧត្តមរដ្ឋមន្ត្រីបង្កើតឱ្យមានក្រុមការងារបន្ថែមទៀត ដើម្បីចុះទោផ្ទៀងផ្ទាត់ធាតុចូលកាប្រមូលនៅទូទាំង ២១រាជធានី-ខេត្តទៀត ហើយសេចក្តីណែនាំនេះ ត្រូវបានដាក់អនុវត្តជាផ្លូវការ។ ហើយសម្រាប់សេចក្តីណែនាំទី២ ស្តីពីការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមជាតិ យើងបានដឹងហើយថាសេចក្តីណែនាំនេះ គឺបំពេញឱ្យសេចក្តីណែនាំអនុវត្តកន្លងមក ។
ជាមួយគ្នានេះដែរ កម្មវិធីដំណើរផ្សព្វផ្សាយនៅថ្ងៃនេះ តាមរបៀបវារៈដែលបានគ្រោងទុក ដើម្បីស្វែងយល់បន្ថែមទៀតអំពីបទដ្ឋានគតិយុត្តនេះ បើបងប្អូនបញ្ហាអ្វីមិនទាន់ច្បាស់លាស់ ឫការអនវុត្តទៅមានការលំបាក សូមចូលរួមជាសំណួរដោយផ្ទាល់ តាមរយៈក្រុមតេឡេក្រាមដែលក្រុមការងារបានបង្កើត ដើម្បីយកទៅអនុវត្តនៅក្នុងមន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក នីមួយៗឱ្យទទួលបានលទ្ធផលល្អប្រសើរ។