ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកកំពង់សីលាចំនួន២រូប ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក មេឃុំ ស្មៀនឃុំ។
តាមប្រកាសលេខ ៥១៤៩ប្រក ស្តីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ២រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា៖
១.សម្រេចតែងតាំង លោក លៀម ផេង ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា
២.លោក កែប សុខខេន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា។