Home / ព័ត៌មានទូទៅ / ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖   ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នងការដ្ឋាន នគរបាលខេត្ត  ឯកឧត្តម យន្ត មីន  អភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់
ឋានន្តរសក្ដិ ជូនមន្រ្តី នគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ក្រោមអធិបតី ភាព ឯកឧត្តម
ឧត្តមសេនីយ៍ឯក ប៉ែន វិបុល
ប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍
អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្រ្តីនគរបាល
ជាតិចំនួន២៨នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន១០នាក់ និងបំពាក់ឋានន្តរសក្ដិចំនួន ១៨នាក់៕
ដោយៈ រតនៈ

s1

s2

s3

s4

s5

s6

s7

s8

s9