Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ

ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផងដែរ។

សូមជន្រាបជូនថា បេក្ខជនដែលបានដាក់ពាក្យប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ មានចំនួនសរុប១៩៣នាក់ ស្មើនឹង១៣បន្ទប់។
ក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡង និងបានបញ្ជាក់ថា វិញ្ញាសាគឺស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណៈកម្មការកណ្តាលរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសា គឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងបន្ទប់ដែលបានកំណត់។
ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រឡងនាពេលនេះគឺប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព រៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មការប្រឡងឱ្យបានត្រឹមត្រូវ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារនៅពេលខាងមុខ៕