ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីតំបន់អភិវឌ្ឍមជ្ឈមណ្ឌលទំនេីបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជេីងទឹក ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។