Home / ព័ត៌មានទូទៅ / លោក សុខ ផន អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះរុះរើខ្ទម និងទប់ស្កាត់ការកាប់ ទន្ទ្រានដីតំបន់ក្បាលឆាយ

លោក សុខ ផន អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះរុះរើខ្ទម និងទប់ស្កាត់ការកាប់ ទន្ទ្រានដីតំបន់ក្បាលឆាយ

ខេត្តព្រះសីហនុ៖  ថ្ងៃទី២២  ខែកញ្ញា  ឆ្នាំ២០១៦ លោក សុខ ផន  អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ
បានដឹកនាំកងកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគបាលខេត្ត កងរាជអាវុធហត្ថខេត្ត ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង
ខេត្ត មន្ទីរបរិស្ថានខេត្ត និង តំណាងព្រះអាជ្ញាខេត្ត ចូលរួមរុះរើខ្ទម និង ទប់ស្កាត់ការកាប់ទន្ទ្រានយកដីតំបន់ក្បាលឆាយ
ស្ថិតនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់រក្សាទឹកស្អាតតែមួយគត់ សម្រាប់ផ្គត់ផ្គង់ដល់ ប្រជាជនទូទាំងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានបញ្ជាឱ្យរុះរើខ្ទមដែលទើបសាងសង់ថ្មីៗចំនួនប្រមាណ១០ខ្ទម និងបានធ្វើ
កំណត់ហេតុផ្ទះមួយខ្នង ដែលរស់នៅ លើដីអនុក្រឹត្យលេខ ៧៦ ឲ្យរុះរើចេញ ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦
ជាកំហិត។ ក្នុងនោះដែរ មានប្រជាពលរដ្ឋ ២-៣គ្រួសារ បានមកតវ៉ា និងបានអះអាងថាពួកគាត់គ្មានដីសម្រាប់រស់នៅ
និងសុំឱ្យអាជ្ញាធរ ជួយដោះស្រាយផង។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត បានឆ្លើយតបទៅប្រជាជន
ទាំងនោះថា បើសិនជាបងប្អូន គ្មានលំនៅពិតប្រាកដមែននោះ សូមបងប្អូន ទៅសង្កាត់ដើម្បីយកពាក្ យមកបំពេញ
បែបបទ ស្នើសុំឱ្យបានត្រឹមត្រូវ នោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងរៀបចំដោះស្រាយជូន។

ក្រោយពីការរុះរើរួច មានប្រជាពលរដ្ឋ ប្រហែលជិត ៤០ នាក់ បានធ្វើបាតុកម្ម តវ៉ាបិទ ផ្លូវជាតិលេខ៤ មុខរោងចក្រ
ញ៉ូស៊ីន សង្កាត់លេខ១ ក្រុងព្រះសីហនុ តែត្រូវបានកងកម្លាំងរដ្ឋបាលខេត្តបំបែកជាស្ថាពរវិញ។ ក្នុងនោះដែរ កងកម្លាំង
រដ្ឋបាលចម្រុះខេត្ត ដែលមានការចូលរូមពីលោកចៅសង្កាត់រងលេខ១ និងលោកមេភូមិបានរុះរើស្លាក គណបក្សចេញពី
មុខផ្ទះប្រជាពលរដ្ឋ ព្រោះថាកន្លងមក ប្រជាពលរដ្ឋទាំងនោះ តែងតែយកស្លាកគណបក្សមកតំឡើង ដោយគ្មានអាជ្ញាធរ
ដឹងលឺ និងមិនមានការអនុញ្ញាតពីសង្កាត់ ហើយយកស្លាកជាខែលដើម្បីកាន់កាប់ដីរដ្ឋ។

a1

a2

a4

a5

a6

a7

a8

a9

a10

a11