ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបានឧបត្ថម្ភធុងសំរាមចំនួន ២០០ធុង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបាននាំយកធុងសំរាមឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីក្រុងព្រះសីហនុ។