ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់) កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រោមកោះឬស្សី និងបានយកទៅប្រគល់ជូនអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនប្រជានេសាទយើង ដែលបានខិតខំជួយរុករកជនរងគ្រោះជាជនជាតិចិនដែលបានជួបហេតុការណ៍លិចទូក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅ ចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។