រសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តព្រះសីហនុ ដែលទើបសម្រាលកូន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី ផាត់ ស៊ីននីតា មន្ត្រីជាប់កិច្ចសន្យានៃទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ។