រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំតៀមបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២។