ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង
ធនាគារ អភិវឌ្ឍន៍ជនបទ និង ដើម្បីជួយ លើកកំពស់តម្លៃស្រូវខ្មែរ ក៏ដូចជាជួយដល់ កសិករខ្មែរ ឯកឧត្តម យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាទិញអង្ករសែនក្រអូប ចំនួន១០តោន។
ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្កររបស់ កសិករខ្មែរ ទោះ
១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវ
ធ្លាក់ចុះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជាកសិករ
ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនង មកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice
ទូរស័ព្ទលេខ៖ 078 777 669 – 012 90 4444 ។
* តម្លៃស្តង់ដារ លក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់ គិតតម្លៃដឹក
ជញ្ជូន។
លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូត ដល់ពេលណាបងប្អូន ត្រូវការទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួម របស់បង ប្អូនជួយលើកកម្ពស់ដល់តម្លៃស្រូវខ្មែរ៕
ប្រភពៈ Freshnews