ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៃការបំពេញបេសកកម្មការទូតបញ្ចប់អាណត្តិរបស់ឯកឧត្តមរយៈពេល៣ឆ្នាំ នៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ឯកឧត្តម និងសហការី ក្នុងគោលបំណង ចូលជួបជម្រាបលានៃការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅខេត្តព្រះសីហនុ ពិតណាស់ពេលវេលាដែលឯកឧត្តមមកកាន់ខេត្តព្រះសីហនុ យើងមិនបានជួបញឹកញាប់ដោយសារតែវិបត្តិកូវីដ១៩ ក៏ប៉ុន្តែុយើងបានធ្វើការរួមគ្នាជាច្រើនដូចជា សន្តិសុខ សេដ្ឋកិច្ច ការងារអភិវឌ្ឍ និងការងារុករកឥដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ ការជួសជុលស្តុបកម្ពុជា វៀតណាម ត្រូវបានជិតរួចរាល់។ ម្យ៉ាងទៀតការបង្ក្រាបអំពើរជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្មនៅខេត្តព្រះសីហហនុ ក្នុងកិច្ចប្រតិបត្តិការថ្មីៗនេះដោយមានការសហការល្អពីមន្ត្រីកុងស៊ុលវៀតណាម ដែលមានពលរដ្ឋវៀតណាមឆ្លងដែនចូលមកខេត្តព្រះសីហនុដោយខុសច្បាប់ និងបានបញ្ជូនពួកគេត្រឡប់ទៅវិញបានល្អ។ ដោយមានការគាំទ្រពីកម្លាំងថ្នាក់ជាតិ និងកម្លាំងរបស់ខេត្ត និងបិទបញ្ចប់អំពើល្បែងស៊ីសងខុសច្បាប់ កិច្ចការនេះក្នុងអាណត្តិកុងស៊ុលរបស់ឯកឧត្តមបានធ្វើកិច្ចការបានល្អ ហើយកុងស៊ុលថ្មី និងបន្តកិច្ចការនេះកាន់តែល្អប្រសើរថែមទៀត យើងនឹងបន្តកិច្ចសហការរវាងកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ជឿជាក់ថា មានកិច្ចការជាច្រើនទៀតដែលយើងរួមគ្នាដោះស្រាយប្រកបដោយសុខដុមរមនា សង្ឃឹមថា ឯកឧត្តមនិងត្រឡប់ទៅវិញទទួលភារកិច្ចថ្មី នៅតែមានទំនាក់ទំនងការងារព្រំដែនបន្តទៀត។ ក្នុងនាមគណបក្សប្រជាជន រដ្ឋបាលខេត្ត និងតំណាងឱ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សូមឯកឧត្តមបំពេញភារកិច្ចថ្មីៗបន្ថែមទៀត។
ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ បានជម្រាបជូនអាណត្តិ ៣ឆ្នាំរបស់ឯកឧត្តមនៅខេត្តព្រះសីហនុ បានបំពេញការងារនៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពត ដោយមានការគាំទ្រពីអាជ្ញាធរកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជារយៈពេល៣ឆ្នាំកន្លងមកនេះធ្វើឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានលទ្ធផលជាទីមោទនៈភាព។ ហើយការងារដែលឯកឧត្តមអភិបាលខេត្ត បានដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងបានមើលឃើញការគាំទ្រឧបត្ថម្ភសម្រេចភារកិច្ចបានជោគជ័យ។ ក្នុងបេសកកម្មនៅខេត្តព្រះសីហនុ ខ្ញុំមើលឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំឯកឧត្តមអភិបាលខេត្ត ហើយថ្មីៗនេះការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តព្រះសីហនុ សូមជម្រាបថា អាជ្ញាធរប្រទេសវៀតណាមកំពុងផ្សព្វផ្សាយដល់ពលករដែលចង់រកការងារនៅក្រៅបរទេស ត្រូវធ្វើតាមច្បាប់របស់ប្រទេសនីមួយៗ។
ឯកឧត្តម អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានបញ្ជាក់ថា ឯកឧត្តម និងសហការីបានខិតខំបង្ក្រាបការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ សូមថ្លែងអំណរគុណឯកឧត្តម និងកងកម្លាំងប្រដាប់អាវុធ ដែលបានជួយសង្គ្រោះកម្មករវៀតណាមឱ្យបានវិលត្រឡប់ទៅស្រុកកំណើតវិញ។ ហើយក្នុងបេសកម្មនៅកម្ពុជា មានទំនាក់ទំនងកិច្ចសហការល្អ ទោះបីក្នុងប្រទេសទាំងពីរជួបផលលំបាកដោយសារវិបត្តិកូវីដ១៩ ក៏ដោយប្រទេសទាំងពីរនៅតែមានកិច្ចសហការល្អ ក្រោយពីកូវីដធូរស្រាលមានក្រុមហ៊ុនវៀតណាម ចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមសង្ឃឹមជឿជាក់ថា ខេត្តជាប់ព្រំដែនប្រទេសទាំងពីរ និងមានកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អប្រសើរនៅពេលខាងមុខ ពិសេសរវាងប្រជាជន និងអាជ្ញាធរប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាលបន្ថែមទៀត៕