គិតត្រឹមម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលមានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញសរុប៣៣នាក់ (ស្លាប់០៣នាក់) និងបាត់ខ្លួន០៨នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។
សូមបញ្ជាក់ជូនថា ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះ និងស្វែងរកឃើញបាន២៤នាក់ និងវៀតណាមជួយសង្គ្រោះបាន០៩នាក់។