នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ជាលទ្ធផលត្រូវបានជួយសង្គ្រោះ សរុប២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរក្រុងស្រុក និងកងកម្លាំងដែលមានការពាក់ព័ន្ធទាំងអស់ឱ្យចេញប្រតិបត្តិតាមស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួន និងបានប្រកាសផ្តល់ជូនថវិកាដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល។