រសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កប គ្រន អាយុ ៦៨ឆ្នាំ ឪពុកលោក កប សុចិន មន្រ្តីព័ត៌មានវិទ្យាសាលាខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក កប គ្រន បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏នាំបានយកបច្ច័យចំនួន ២.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។