Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍន៍សមត្ថភាពអ្នកពាក់ព័ន្ធនានា អំពីការលើកកម្ពស់យេនឌ័រ ការពង្រឹង ភាពអង់អាចរបស់ស្រ្តី បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍន៍សមត្ថភាពអ្នកពាក់ព័ន្ធនានា អំពីការលើកកម្ពស់យេនឌ័រ ការពង្រឹង ភាពអង់អាចរបស់ស្រ្តី បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍន៍សមត្ថភាពអ្នកពាក់ព័ន្ធ
នានា អំពីការ លើកកម្ពស់យេនឌ័រ ការពង្រឹង ភាពអង់អាចរបស់ស្រ្តី បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ រៀបចំដោយមន្ទីរកិច្ចការនារីខេត្ត តាមរយៈថវិកាផអ៣ ក្រោមអធិបតីភាពលោកស្រី ហៀក ហីុមុល្លី   អភិបាលរង នៃ គណៈអភិបាលខេត្ត លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោក សុខន សាវុធ ទីប្រឹក្សាគ្រប់គ្រងកម្ម វិធីជាតិប្រចាំខេត្តព្រះសីហនុ ក្នុងនោះក៏បានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សា អភិបាលក្រុង-ស្រុក ប្រធានគ.ក.ស.ក ក្រុង-ស្រុក មេឃុំចៅសង្កាត់ និងមន្រ្តីកិច្ចការនារីក្រុងស្រុក សរុបចំនួន ៥២នាក់។

ជាកិច្ចចាប់ផ្តើម លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ដល់គណអធិបតី និង អង្គពិធីទាំងមូល និងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពង្រឹងសមភាព ស្តីពីការលើកកម្ពស់សមធម៌
សង្គម និងបរិយាប័ន្នដល់ក្រុមប្រឹក្សា អភិបាលក្រុង-ស្រុក ប្រធានគ.ក.ស.ក ក្រុង-ស្រុក មេឃុំចៅសង្កាត់ ដើម្បីបញ្ចូល ក្រុមបរិយាប័ន្ននេះទៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាល និងលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។ បន្ទាប់ មកលោក សុខន សាវុធ ទីប្រឹក្សាគ្រប់គ្រងកម្មវីធីជាតិប្រចាំខេត្ត បានលើកឡើងពី គោលបំណងនៃគម្រោងផែនការ
អនុវត្តន៍ (ផអ៣) ដំណាក់កាលពី២ របស់រាជរដ្ឋាភិបាល ដែលមានរយៈពេល ១០ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹងការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងថា ការលើក កម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម គឺជាប្រធានបទមួយថ្មីដែលត្រូវយកចិត្តទុកដាក់ ដើម្បីចូលរួម ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសិទ្ធិក្នុងការធ្វើសេចក្តីសំរេចចិត្តរបស់ស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គម ជាតិទាំងមូល។

បន្ទាប់ពីបើកកិច្ចប្រជុំ ក្រុមការងារនៃមន្ទីរកិច្ចការនារីខេត្ត និង មណ្ឌលអភិវឌ្ឍន៍ ធនធានមនុស្សខេត្ត បានធ្វើបទ
បង្ហាញអំពី៖ ១- មូលដ្ឋានគ្រឹះនៃការបញ្ជ្រាបយេនឌ័រ ២- ទិដ្ឋភាពទូទៅ នៃការលើកកម្ពស់ សមធម៌សង្គម និង
បរិយាប័ន្ន ៣- បរិយាប័ន្ន និងសមធម៌សង្គមក្នុង ផអ៣ ដំណាក់កាលទី២ និង៤- វិធានការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ន ៕ SR.

1

2

3

4

5

6

7

8

9