រដ្ឋបាលខេត្តព្រះសីហនុ ស្នើលោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង ដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយការណ៍ ស្តីពីវត្តមានជនបរទេស ដែលបានមក ស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំង/អគារដែល ខ្លួនគ្រប់គ្រង ដូចមានគំរូរបាយការណ៍ភ្ជាប់មកជាមួយ សម្រាប់ព័ត៌មាន ដែលត្រូវបំពេញក្នុងតារាង ដែលមាន នៅក្នុងរបាយការណ៍ ស្នើសរសេរជាភាសាអង់គ្លេស ។

របាយការណ៍នេះ ត្រូវផ្ញើមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ដែលទីតាំងអគារស្ថិតនៅ ឱ្យបានមុន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់។