រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) ទំហំ ៩៧ហិកតា ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សូមបងប្អូនដកខ្លួន ដោយធ្វើការចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់នាពេលខាងមុខនេះ។