ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំត្រៀម រៀបចំពិធី បុណ្យសមុទ្រឆ្នាំ២០១៦ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសូងទេសចរណ៍ និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង មន្រ្តីអញ្ជើញមកពី អន្តរ-ក្រសួង អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីដែលអញ្ជើញ មកពីមន្ទីរនានាដែលជាប់ពាក់ព័ន្ធនៅក្នុង ខេត្តព្រះសីហនុផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សាទៅលើ ៖
– ថ្នាក់ខេត្តលើកឡើងអំពីចំនុចដែលបានអនុវត្តបានសម្រេច និងកំពុងបន្តការអនុវត្ត
– ថ្នាក់ខេត្តលើកឡើងអំពីបញ្ហាផ្សេងៗ…
នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអោយដឹងអំពី ការរៀបចំ និងបញ្ហានានាដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ។