ព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងបន្ទប់ជួល អាគារស្នាក់នៅរួម ផ្ទះជួល សណ្ឋាគារ និងផ្ទះសំណាក់ ដោយមានការចូលរួមពីលោក នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីអង្គភាពពាក់ព័ន្ធ។