ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថាការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ ចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។
យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំចៅសង្កាត់ ដោយមានស្មៀនឃុំសង្កាត់ជាសេនាធិការ។