ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១រោច ខែស្រាពណ៌ ព.ស ២៥៦០នេះ រដ្ឋបាល ខេត្តព្រះសីហនុ បានរៀបចំតីយទាន ប្រគេនព្រះសង្ឃនៅក្នុង វត្តអូរត្រេះ ក្រុងព្រះសីហនុ ដោយមានវត្តមាន ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្រ្តីរាជការក្នុងខេត្ត បានចូលរួមកាន់បិណ្ឌវេន១ ទាំងអស់គ្នា ដោយបាននាំយកនូវបច្ច័យ ចំនួន ៨៥មឺុនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។
ក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ក៏បានបង្ហាញពីសមិទ្ធផលនានា ដែលកំពុងកសាងនៅក្នុងបរិវេណវត្ត ជូនដល់ ឯកឧត្តមប្រធាន ក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការទាំងអស់ផងដែរ ។ ដោយ៖ រតនៈ