នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ (Fact Finding Mission) របស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំគម្រោង “ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព” ដឹកនាំដោយលោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងលោក Alvin Lopez ប្រធានក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។