ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS) អំពីការអភិវឌ្ឍវិស័យកសិកម្ម-ឧស្សាហកម្ម នៃគម្រោងអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។