ព្រឹកថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធិភាពការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវិដេអូ Zoom Meeting។