ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលាខេត្តព្រះសីហនុ បានរៀបកិច្ចប្រជុំ ស្តីពីការ បូកសរុបលទ្ធផលការងារចុះវាស់វែងដី របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សឹម និងក្រុមហ៊ុន អេវើហ្គរីនសាក់សេស ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការ អញ្ជើញចូលរួមពី សំណាក់តំណាងក្រុមការងារទាំង២ និងក្រុមការងារដែលជាប់ទាក់ទង ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សាទៅលើបញ្ហា ដែលបានកើតមានឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រមទាំងពិភាក្សា ទៅបញ្ហាក្នុងការចុះវាស់វែងផ្ទាល់។
លោក ឈិន សេងងួន ស្នើសុំឱ្យ ១- ក្រុមហ៊ុនមានកិច្ចសហការជាមួយអាជ្ញាធរ និងក្រុមការងារ ២- សូមឱ្យមូលមតិ ជាយុទ្ធសាស្ត្រការងារតែមួយ និង៣- មេឃុំ និងមេភូមិពិនិត្យឱ្យបានច្បាស់លាស់ពីស្ថិតិ ប្រជាពលរដ្ឋដែលបានទទួល ការវាស់វែងរួចរាល់។ សម្បត្តិ