Home / ព័ត៌មានទូទៅ / ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំចៅសង្កាត់ ដោយមានស្មៀនឃុំសង្កាត់ជាសេនាធិការ។

សេវាសាធារណៈ ដែលផ្តល់តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ មានចំនួន១២សេវាដូចខាងក្រោម៖
-លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ
-លិខិតបញ្ជាក់ទីលំនៅ
-លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់
-លិខិតបញ្ជាក់ប្រវត្តិដីធ្លី
-លិខិតបញ្ជាក់ទាយាទ
-លិខិតបញ្ជាក់កិរិយាមាយាទ
-លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប
-លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ
-លិខិតបញ្ជាក់តបណ្តាញអគ្គិសនី
-លិខិតបញ្ជាក់តបណ្តាញទឹកស្អាត
-លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិៈ
-លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ។