ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី នៃក្រសួងទេសចរណ៍ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង លោកឧកញ៉ា លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។