Home / ព័ត៌មានទូទៅ / លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ។

គណៈប្រតិភូជប៉ុនដឹកនាំដោយ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជានិងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួង(ដនស )អញ្ជើញ ទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ រួមមាន៖ -អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១មានសមត្ថភាពចម្រោះទឹកបាន៥.២០០ម៉ែត្រគីបក្នុងមួយថ្ងៃ-អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២មានសមត្ថភាពចំរោះទឹកកខ្វក់បាន៧.២០០ម៉ែគីបក្នុងមួយថ្ងៃដែលបាននឹងកំពុងដាក់ឱ្យដំណើរការនិងពិនិត្យសកម្មភាពសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ដែលមានសមត្ថភាពចម្រោះទឹក ២ ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។
លោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ អញ្ជើញចូលរួមដឹកនាំទស្សនកិច្ចនេះ
និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដី និងសំណង់ខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ព្រមទាំងសហការី។
ក្នុងឱកាសនោះលោកក៏បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធការកសាងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ សួនច្បារឆ្នេរសាធារណៈក៏ដូចជាបន្ទប់អនាម័យបានល្អស្អាតបម្រើឱ្យការអភិវឌ្ឍរបស់ខេត្តនិងទាក់ទាញវិស័យទេសចរណ៍ អ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងក្រុងនៃខេត្តព្រះសីហនុបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរលោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួង(ដនស )បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុបានល្អស្អាតក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរណ៍នឹងជាតិអន្តរជាតិមកលេងនិងបណ្តាក់ទុនកាន់តែច្រើនឡើងដើម្បីឱ្យខេត្តមួយនេះកាន់តែមានការអភិវឌ្ឍបន្ថែមទៀតជាក់ស្ដែងដូចបច្ចុប្បន្នមានផ្លូវល្អធំទូលាយសំណង់អាគារខ្ពស់ៗបាននិងកំពុងរីកស្គុះស្គាយនិងបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ក្រោយពីទស្សនកិច្ចលោកនឹងពាំនាំនូវបញ្ហាប្រឈមនានារបស់ខេត្តដែលមានជូនរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនជួយបន្ថែមដើម្បីរឹតចំណងមិត្តភាពសាមគ្គីប្រទេសទាំងពីរឱ្យកាន់តែល្អជិតស្និទ្ធថែមទៀតផងដែរ៕