រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក សុខ នី អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បច្ចុប្បន្នជាជំនួយការផ្ទាល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រេសិត ព័ត៌មាន-សោតទស្សន៍ ប្រចាំមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិកឧបត្ថម្ភជូនលោក សុខ នី ដើម្បីជួយសម្រួលដល់ការចំណាយព្យាបាល និងជូនពរ លោក សុខ នី ឆាប់ជាសះស្បើយពីជំងឺ។