Home / ព័ត៌មានទូទៅ / វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការចងក្រងការពិព័ណ៌នាមុខតំណែង គ្រប់គ្រងក្នុងរចនា សម្ព័ន្ធថ្នាក់ក្រោមជាតិ សម្រាប់ខេត្តព្រះសីហនុ

វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការចងក្រងការពិព័ណ៌នាមុខតំណែង គ្រប់គ្រងក្នុងរចនា សម្ព័ន្ធថ្នាក់ក្រោមជាតិ សម្រាប់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦  មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះសីហនុ សហការ ជាមួយមន្ទីរ មុខងារសាធារណៈខេត្ត បានរៀបចំនូវ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការចងក្រង ការពិព័ណ៌នាមុខ តំណែង គ្រប់គ្រងក្នុងរចនា សម្ព័ន្ធថ្នាក់ក្រោមជាតិ ជូននាយក/នាយករងរដ្ឋបាលសាលាខេត្ត នាយក/នាយករង ទីចាត់ការ និងអង្គភាព អភិបាលក្រុងស្រុក នាយករដ្ឋបាល សាលាក្រុង ស្រុក ប្រធានការិយាល័យ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ នានាជុំវិញខេត្ត សរុប៨៨នាក់ (ស្រ្តី១៩នាក់) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងមណ្ឌល អភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះសីហនុ។

ក្នុងឱកាស បើកវគ្គបណ្តុះបណ្តាលនេះ ផងដែរ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា បានថ្លែងប្រាប់អំពី គោលបំណងក្នុងវគ្គ បណ្តុះបណ្តាលនេះ និងស្នើសុំឱ្យ សិក្ខាកាមទាំងអស់៖
-សូមឱ្យយកចិត្តទុកដាក់ស្តាប់ និងហ៊ានសួររាល់ចំងល់
-យកចិត្តទុកដាក់ស្វែងយល់ លើខ្លឹមសារនៃការចងក្រងការពិព័ណ៍នាមុខតំណែងគ្រប់គ្រងក្នុងរចនសម្ព័ន្ធថ្នាក់ក្រោមជាតិ
-សូមថ្នាក់សិក្ខាកាមយើង ពេលត្រឡប់ទៅវិញ ត្រូវធ្វើការចាត់តាំងការផ្សព្វផ្សាយមន្រ្តី ដែលមានមុខតំណែងបំពេញ តាមគំរូការពិព័ណ៍នាមុខតំណែងរួចផ្ញើទៅក្រសួងសាមីរៀងៗខ្លួន ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ជាកំហិត ដោយឡែក មន្រ្តីក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក សូមបំពេញរួចបញ្ជូនទៅទីចាត់ការធនធានមនុស្ស សាលាខេត្ត ឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីបញ្ជួនទៅក្រសួងមហាផ្ទៃ។
-ការស្នើសុំតែងតាំង ត្រូវអនុវត្តតាម សេចក្តីណែនាំលេខ ២២០២ មស.សណន ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ របស់ ក្រសួងមុខងារ សាធារណៈ និងអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ របស់រាជ រដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ សិក្ខាកាមទាំងអស់ក៏បានហាត់ អនុវត្តការងារបំពេញក្នុងតារាងមុខតំណែង តាមគំរូពិព័រណ៌នាមុខ តំណែងក្នុងរចនាសម័្ពន្ធអង្គភាពរបស់ខ្លួន។ ដោយៈ សម្បត្តិ

1

8

2

3

4

5

6

7

9

10

11