Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ

ក្រោយពីទទួលបានដំណឹងភ្លាមៗ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

នាឱកាសនេះដែរ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទីនេះថា សូមបង្កើនការប្រុងប្រយ័ត្នចំពោះអាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឲឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើម។
ឯកត្តមប្រធានក៏បានបន្តទៀតថា ពេលដែលទឹកជំនន់មានការស្រកចុះទៅវិញ វាអាចនឹងមាននូវជំងឺតម្កាត់ផ្សេងៗ ព្រោះទឹកស្រកទៅវិញវាអាចនឹងបន្សល់នៅកាកសំណល់ស្អុយរលួយ ដូច្នេះឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនេះត្រូវមានអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវប្រកាន់យកចំនុចល្អបីគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ ឯកឧត្តមក៏បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ និងភ័យខ្លាចលើការស្នាក់នៅនាពេលយប់ ឯកឧត្តមបានធ្វើការរៀបចំកន្លែងស្នាក់នៅ នៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកំពង់សីលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ប្រសិនបើបងប្អូនមានការលំបាកក្នុងការស្នាក់នៅពេលមានទឹកជំនន់នេះ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀល៕