ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃខណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ចូលរួមសិក្ខាសាលាស្តីពី ការស្វែងយល់អំពីបច្ចេកទេស សម្អាតទឹកកខ្វក់ដោយធុងចម្រោះ ដែលរៀបចំដោយមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយ សាលាខេត្ត និង ក្រុមហ៊ុនហេងអេសុី ។
នៅក្នុងសិក្ខាសាលានេះក៏មានការចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង រួមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង សិក្ខាកាមដែលជាប្រធានរោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវករចំនួន២៥០នាក់ ។ ការរៀបចំ សិក្ខាសាលានេះឡើង ក្នុងគោលបំណងអប់រំផ្សព្វផ្សាយអំពីបច្ចេកទេសសម្អាតសំណល់រាវ ការចែករំលែកបទពិសោធន៍ ការផ្សព្វផ្សាយអំពីបទដ្ឋានច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក រួមទាំងបទបញ្ញត្តិនានា ដើម្បីរួមចំណែកទប់ស្កាត់ការបំពុលដោយសំណល់រាវ ទឹកស្អុយដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ និង ដើម្បីជាបុព្វហេតុក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និង ការរស់នៅប្រកបដោយអនាម័យ និង ផាសុខភាព ៕
រូបភាពមន្ទីរបរិស្ថានខេត្ត