កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបឹងតាព្រហ្ម អាណត្តិទី៥ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំបឹងតាព្រហ្មអាណត្តិចាស់ និងអាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កំលាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំ ទាំង៦ភូមិ សរុបចំនួន១៧៣នាក់ ស្រី៣៥នាក់។