ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំទំនប់រលក អាណត្តិទី៥ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំទំនប់រលក អាណត្តិចាស់ និងអាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំនប់រលក កំលាំងប្រជាការពារ និងប្រជាពលរដ្ឋ។