ថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ទាំង៤ឃុំ នៃស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំអាណត្តិចាស់ និងអាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កំលាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំទាំង៤ផងដែរ។