ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរជ្រៅ អាណត្តិទី៥ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំអូរជ្រៅអាណត្តិចាស់ និងអាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កំលាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំ ទាំង៥ភូមិ សរុប១៥០នាក់ ស្រី១៣នាក់។