រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនិងដំណើរការរៀបចំប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការចូលរួមពីអភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទូទាំងខេត្តព្រះសីហនុ។