ព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គប្រជុំពិភាក្សាការដាក់តំឡេីងផ្ទាំងប៉ាណូអប់រំបរិស្ថានពីវិធានកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស់ស្ទិក តំបន់គ្មានការប្របេីប្រាស់ថង់ប្លាស្ទិក និង វិធានការជំរុញដល់ហាងលក់ទំនិញគិតថ្លៃថង់ប្លាស្ទិកពីអតិថិជន។ កិច្ចប្រជុំមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ តំណាងមន្ទីរទេសចរណ៍ តំណាងផ្សារទំនេីប និងតំណាងរមីណដ្ឋានកោះក្របីផងដែរ។
ក្រោយកិច្ចពិភាក្សាអង្គប្រជុំសម្រេចដូចខាងក្រោម៖
លោកអភិបាលរងបានបញ្ជាក់ថា នៅក្រុងព្រះសីហនុ មានទីតាំង៣ ដែលគណៈគ្រប់គ្រងបានប្ដេជ្ញាចាត់ទុកជាតំបន់គ្មានថង់ប្លាស្ទិក រួមមានវិទ្យាល័យហ៊ុនសែន-មិត្តភាព រមណីយដ្ឋានកោះក្របី និងឆ្នេរព្រែកត្រែង។ មិនត្រឹមតែប៉ុណ្ណោះ ទីតាំង៣ ផ្សេងទៀតរួមមាន រមណីយដ្ឋានទឹកសាបក្បាលឆាយ អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនសាគូរ៉ា និងបឋមសិក្សាហ៊ុនសែន-ឃ្លាំងលើ ត្រូវបានចាត់ទុកជាតំបន់ដែលត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។
សម្រាប់គោលការណ៍យកថ្លៃថង់ប្លាស្ទិក ៩ពីអតិថិជនតាមផ្សារទំនេីបគឺត្រូវស្នេីសុំគោលការណ៍ទៅថ្នាក់ដឹកនាំជាមុនសិន។