Home / ព័ត៌មានទូទៅ / គណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន

គណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន

ចិន៖ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈអភិបាលខេត្ត ព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចំនួន ១២រូប អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមការតាំង ពិព័រណ៌ ចិន-អាស៊ាន លើកទី១៣ និងមហោស្រព សិល្បៈចម្រៀងប្រពៃណី អន្តរជាតិណាននីង លើកទី១៨ ដែលនឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានជួបសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ចិន ក្នុងខេត្តណាន នីង។ ឯកឧត្តមបានបង្ហាញ អំពីសក្ដានុពល របស់ខេត្តព្រះសីហនុ លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងជាខេត្តពហុ បំណង។ លើសពីនេះទៅទៀត ឯកឧត្តម បានស្នើឱ្យវិយោគិនចិនក្នុងខេត្តណាននីង ពិនិត្យលទ្ធភាព ក្នុងការវិនិយោគ និងទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានជំរុញឱ្យមានការសិក្សា អំពីការហោះហើរត្រង់ទៅកាន់ ខេត្តព្រះ សីហនុផងដែរ ៕ ដោយៈ រតនៈ

1

2

3

4

5

6

7