ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូ ឡេង ហ៉ី អតីតអនុគណស្រុកស្ទឹងហាវ និងជាព្រះគ្រូចៅអធិការវត្តពោធិ៍មានជ័យ ដែលទទួលអនិកម្ម ដោយរោគាពាធ ស្ថិតនៅវត្តពោធិ៍មានជ័យ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូ ឡេង ហ៉ី អតីតអនុគណស្រុកស្ទឹងហាវ និងជាព្រះគ្រូចៅអធិការវត្តពោធិ៍មានជ័យ ដែលទទួលអនិច្ចកម្ម បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។